Searching...
Wednesday, June 8, 2016
12:37:00 AM

រថយន្ត​ថៃ​ដឹក​ពលករ​ខ្មែរ​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់​និង​របួស​៣០​នាក់

ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០:៤៣
ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​០៦​នាក់​បាន​ស្លាប់​(​ស្រី​៣) និង​២៤​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ថៃ​ដឹក​ជន​រង​គ្រោះ​បាន​ជ្រុល​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ទឹក​ប្រឡាយ ។ ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ មិថុនា ២០១៦ នៅ​ផ្លូវ​សុ​វ​ណ្ណាស​ន ស្ថិត​ក្នុង​ក្រុម​២ ឃុំ​ផាក់​ខាត់ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ជាប់​ព្រំប្រទល់​កម្ពុជា ។
យ៉ាងណា​ក៏ដោយ ជុំវិញ​ព័ត៌មាន​ពី​ប្រទេស​ថៃ​ខាងលើ កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ ។
ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព ៕

0 comments:

Post a Comment

 
Back to top!